អត្ថប្រយោជន៍នៃផ្លែគូលេន
មានប្រភពនៅប្រទេសចិន និងមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ គូលេនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនអនេក៖ ការពារការលូតលាស់នៃកោសិកាមហារីក មហារីកគឺជាបញ្ហាមួយដែលកោសិកាមិនធម្មតាបំបែកខ្លួនដោយមិនអាចគ្រប់គ្រងបាន ឬក៏កោសិកាមិនចេះស្លាប់ ដូចជាកោសិកាធម្មតា។ កោសិកាមហារីកអាចចែកចាយទៅកាន់ប្រព័ន្ធឈាម ក៏ដូចជាប្រព័ន្ធទឹករងៃ ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ គូលេនជាអាហារធម្មជាតិក្នុងការជួយព្យាលបាលមហារីកដោយជួយកាត់បន្ថយការរីករាលដាលរបស់វា។ វាក៏ជួយការពារ មហារីកសុដន់ និងក្រពេញប្រូស្តាត។ ជាពិសេសនោះ វាផ្ទុកនូវបេតាការ៉ូទែន(Beta-carotene)...