របៀបដុតមាន់កូកាជាមួយត្រយូងចេក

របៀបដុតមាន់កូកាជាមួយត្រយូងចេក

#គ្រឿងផ្សំ 
– មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេក ធ្វើហើយលាងទឹកអោយស្អាត 
– គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស ខ្ទឹមក្រហម រំដេង
– ត្រយូងចេក១ , ម្ទេស , ក្រូចឆ្មារ កូកា
– ស្ករស អំបិល ប៊ីចេង ប្រេងខ្យង ម្សៅស៊ុប ទឹកត្រី

#វិធីធ្វើ
👉 មាន់លាងទឹកហើយស្អាត ប្រលាក់គ្រឿងផ្សំ ម្សៅសុ៑បខ្នរ ប្រេងខ្យង ប្រលាក់ទុក១៥នាទីអោយចូលជាតិ 
កាត់គល់ស្លឹកគ្រៃ ប្រវែង១ចង្អាម ដាក់ទ្រាប់គូទឆ្នាំង ហើយចាំចាក់ប្រេងឆា ដាក់មាន់ រៀបត្រយូងចេកកាត់ជា៤ដាក់ចំហៀង 
ដាក់ភ្លើងល្មម កុំអោយឆាប់ខ្លោច ដាក់រំងាស់ប្រេងវា ១០នាទី បើកមើលម្ដង ឧស្សាហ៍ប្រែវា មើលត្រយូងចេកឆ្អិនលើកឡើង ហើយចាំចាក់កូកា រំងាស់វាទាល់តែឆ្អិន ឡើងពណ៌

#វិធីបុកទឹកត្រី : 
ខ្ទឹមស ម្ទេស បុកអោយម៉ត់ ចាំដាក់ ស្ករស៣ស្លាបព្រាបាយ ទឹកត្រី ៤ស្លាបព្រា ទឹកក្ដៅ៤ស្លាបព្រា អំបិល១ចឹប បីចេងតិច ក្រូចឆ្មារ ២ផ្លែ រួចភ្លក្សមើលតាមចំណូលចិត្ត។
មាន់ដុតហើយ លើកដាក់ចាន ជ្រលក់ជាមួយទឹកជ្រលក់ ជាការស្រេច។
👉កុំភ្លេចចុចLike Page ដេីម្បីទទួលបានអ្វីដែលថ្មីៗជាច្រេីនទៀតណា❤❤❤

ប្រភពពីរ_ANa Store
ប្រែសម្រួលដោយ_Sateyna Sira

Share

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *