អត្ថប្រយោជន៍នៃផ្លែគូលេន

មានប្រភពនៅប្រទេសចិន និងមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ គូលេនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនអនេក៖

ការពារការលូតលាស់នៃកោសិកាមហារីក

មហារីកគឺជាបញ្ហាមួយដែលកោសិកាមិនធម្មតាបំបែកខ្លួនដោយមិនអាចគ្រប់គ្រងបាន ឬក៏កោសិកាមិនចេះស្លាប់ ដូចជាកោសិកាធម្មតា។ កោសិកាមហារីកអាចចែកចាយទៅកាន់ប្រព័ន្ធឈាម ក៏ដូចជាប្រព័ន្ធទឹករងៃ ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។

គូលេនជាអាហារធម្មជាតិក្នុងការជួយព្យាលបាលមហារីកដោយជួយកាត់បន្ថយការរីករាលដាលរបស់វា។ វាក៏ជួយការពារ មហារីកសុដន់ និងក្រពេញប្រូស្តាត។

ជាពិសេសនោះ វាផ្ទុកនូវបេតាការ៉ូទែន(Beta-carotene) ច្រើនជាងការ៉ុតទៅទៀត។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មមួយនេះ ជួយប្រឆាំងនឹងជំងឺមហារីកជាច្រើន។

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

គូលេនមានជាតិប៉ូលីផេណុល(polyphenols – សារធាតុដែលជំនួយដល់សុខភាពបេះដូង) លើសពីទំពាំងបាយជូរ ចំនួន១៥%។

សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម បេតាការ៉ូទែន  (Beta-carotene)នៅក្នុងគូលេន ជួយដល់សុខភាពបេះដូងយ៉ាងច្រើន ព្រមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយ ពន្យឺតពេលវិវឌ្ឍន៍នៃជំងឺភ្នែកឡើងបាយ និងទប់ស្កាត់ជំងឺមហារីកជាច្រើនទៀតផង។

ប្រឆាំងនឹងផ្តាសាយ​ ឈឺបំពង់ក និងពង្រឹងប្រព័ន្ធការពារ

ប្រសិនបើប្រព័ន្ធការពាររបស់យើង ទន់ខ្សោយ នោះយើងមានបញ្ហាជាមួយនឹងជំងឺផ្សេងៗដូចជា ផ្តាសាយ ឈឺបំពង់ក ជាដើម។

ផ្លែឈើនេះសំបូរវីតាមីន សេ។ វាមានវីតាមីន សេ ច្រើនជាងទឹកក្រូចដល់ទៅ ៤០%ឯណោះ។ គូលេន ១ខាំផ្តល់ វីតាមីនសេ ៧០មីលីក្រាម ដែលស្មើនឹង ១១៧%នៃតម្រូវការវីតាមីនសេ ប្រចាំថ្ងៃ។ អាហារដែលសំបូរវីតាមីនសេជួយពង្រឹងប្រព័ន្ធការពាររាងកាយដោយបង្កើតនូវការប្រឆាំងដ៏អស្ចារ្យទៅនឹង ការឆ្លងមេរោគ។ ការញាំគូលេនញឹកញាប់ អាចបញ្ចៀសនូវជំងឺផ្តាសាយ ឈឺបំពង់ករ បានយ៉ាងងាយស្រួល។ ហើយវាក៏ជួយសម្រាលនូវការរលាក និងការឈឺចាប់បានផងដែរ។

ជួយសម្រកទម្ងន់

ការសម្រកទម្ងន់តម្រូវឲ្យញាំអាហារសុខភាពឲ្យបានសមស្របនិងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ការញាំផ្លែឈើឲ្យបានច្រើន នឹងផ្តល់ផលល្អសម្រាប់រាងកាយទាំងមូល។ ផ្លែឈើផ្គត់ផ្គង់នូវវីតាមីនដែលរាងកាយត្រូវការ។ មានផ្លែឈើជាជាច្រើនអនេក ដែលញាំទៅធ្វើឲ្យទម្ងន់ស្រក ហើយការញាំផ្លែឈើដែលមានជាតិទឹកច្រើន នឹងជួយបំពេញក្រពះ ដែលធ្វើឲ្យយើងមិនសូវឃ្លាន។

គូលេនសំបូរជាតិសរសៃ គ្មានជាតិខ្លាញ់ ដែលមិនធ្វើឲ្យយើងធាត់ទេ។ ហើយវាក៏ជួយឲ្យឈាមរត់ទៅសរីរាង្គនានាបានស្រួលផងដែរ។​

បង្កើនចំណង់ផ្លូវអារម្មណ៍​

វាអាចជួយភ្ញោចនូវចំណង់ផ្លូវអារម្មណ៍បានផងដែរ។ តាមប្រពៃណីចិន គូលេនត្រូវបានចាត់ទុកជាថ្នាំអាម្មណ៍មួយដ៏ល្អ។

សំបូរជាតិទង់ដែង និងបូតាស្យូម

គូលេនមានជាតិរ៉ែដ៏ច្រើនអស្ចារ្យ ដូចជាប៉ូតាស្យូម និងទង់ដែង។ ប៉ូតាស្យូមជួយគ្រប់គ្រង់ចង្វាក់បេះដូង និងកម្រិតសម្ពាធឈាម ដែលផ្តល់នូវសុវត្ថិភាពពីការដាច់សរសៃឈាមបេះដូង។ ទង់ដែងជាធាតុចាំបាច់ក្នុងការផលិតកោសិកាឈាមក្រហម។​

ព្យាបាលការទល់លាមក

ព្រោះតែគូលេនមានជាតិសរសៃដែលអាចរលាយបាន វាជួយក្នុងការរំលាយអាហារ។ ជាងនេះទៅទៀត វាជួយសំអាតក្រពះពីសមាសធាតុពុល និងសំអាតពោះវៀនធំបានទៀតផង។

ការពារភាពស្លេកស្លាំង

ភាពស្លេកស្លាំង កើតឡើងនៅពេលដែលបរិមាណកោសិកាឈាមក្រហមទាបជាងធម្មតា។ កោសិកាឈាមក្រហមផ្ទុកជាតិដែក និងជួយដឹកនាំអុកស៊ីសែន។

គូលេនសំបូរទង់ដែងដែលចាំបាច់ក្នុងការផលិតកោសិកាឈាមក្រហម។

ជួយប្រឆាំងនឹងការតានតឹងផ្លូវចិត្ត

ញាំគូលេនម្តង យើងទទួលបានវីតាមីន បេ៦ យ៉ាងច្រើន។ វាជាវីតាមីនប្រឆាំងនឹងការតាងតឹងផ្លូវចិត្ត (stress)។

រក្សានូវសុខភាពឆ្អឹង

គូលេនជាប្រភពនៃផូស្វរ និងម៉ាញ៉េស្យូមដែលជួយពង្រឹងឆ្អឹង។ ស័ង្កសីនិងទង់ដែង បង្កើនប្រសិទ្ធភាពនៃវីតាមីនដេ ដើម្បីជួយឲ្យរាងកាយស្រូបយកកាល់ស្យូម។

ប្រភព៖ emazoo.com

Share

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *